រណ្ដៅដីបឹងមួយកន្លែងសង្ស័យតែគ្មានច្បាប់កំពុងដំណើរការយ៉ាងរលូនក្នុងមូលដ្ឋានភូមិព្រេច ក្រុងដូនកែវ ខេត្តតាកែវ កំពុងតែដំណើរការកាយដីបឹងលក់យ៉ាងអាណាធិបតេយ្យ.!

ខេត្តតាកែវ : រណ្ដៅដីបឹងមួយកន្លែងសង្ស័យតែគ្មានច្បាប់ ដែលមានទីតាំងស្ថិតនៅភូមិព្រិច ជាប់ព្រំប្រទល់ នឹងក្បាល តុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ  កំពុងតែដំណើរការបានយ៉ាងរលូនដឹកជញ្ជូនអាចម៍ដីចេញយ៉ាងសកម្ម បើតាមប្រភពពីប្រជាពលរដ្ឋថារណ្ដៅដីមួយកន្លែងនេះដំណើរការជាយូរមកហើយ តែមិនដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាមួយចុះមកពិនិត្យនោះឡើយ។

បើមើលទៅតាមរូបភាពជាក់ស្ដែងយើងឃើញថារណ្ដៅដីបឹងមួយកន្លែងនេះ ជីកជ្រៅជិតដល់ក្បាលប្រេតហើយ មិនដឹងថា មន្ទីររ៉ែថាមពល យល់ឃើញយ៉ាងណាដែរ បានជាឲ្យម្ចាស់រណ្ដៅដីមួយនេះ ជីកតាមតែអំពើចិត្តមិនខ្វល់ពីផលប៉ះពាល់អ្វីផ្សេងៗ។

ប្រភពបានបន្តទៀតថាពាក់ព័ន្ធ នឹងករណីរណ្ដៅដីមួយកន្លែងនេះ គឺជាដីបឹងរបស់រដ្ឋ ពេលនេះក្លាយជារណ្ដៅដីដ៏ធំមួយសម្រាប់អ្នកមានលុយមានអំណាចធ្វើអ្វីបានស្រេចតែចិត្តមិនខ្វល់ពីច្បាប់ឬយ៉ាងណានោះទេ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យចំពោះលោក សុច សារឿន អនុប្ររធានមន្ទីរទទួលបន្ទុកក្ដាប់រួម នៃមន្ទីររ៉ែ នឹងថាមពលខេត្តតាកែវ បើគ្មានការអនុញ្ញាតនោះទេ ម្ល៉េះម្ចាស់រណ្ដៅដីក៏មិនហ៊ានដល់ថ្នាក់នេះដែរ ។

ជាពិសេសលោក កង អាណាន់  ចៅហ្វាយក្រុង ដូនកែវ ដែលជាអ្នកគ្រប់គ្រងក្នុងក្រុងរបស់លោក ហេតុអ្វីបានជាបណ្ដែតបណ្ដោយឲ្យឈ្មួញ ធ្វើអាជីវកម្មលើដីបឹងបាន ដែលដីបឹងមួយនេះជារបស់រដ្ឋ។

ប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោក វុី សំណាង អភិបាល នៃខណៈអភិបាល ខេត្តតាកែវ

សូមជួយដាក់មន្ត្រីជំនាញចុះស៊ើបអង្កេតពាក់ព័ន្ធករណីរណ្ដៅដីបឹងមួយកន្លែងដែលកំពុងធ្វើសកម្មភាព ដែលប្រជាពលរដ្ឋថាជាដីបឹងរបស់រដ្ឋ ស្ថិតនៅចំណុចខាងលើ តើមានច្បាប់ឬមិនមានច្បាប់៕

ដោយ ប៊ុនណ្ណារី ជោគជ័យ

 

Leave a Reply

Your email address will not be published. Required fields are marked *