ខេត្តស្វាយរៀង÷ តាម សេចក្តី រាយការណ៏បាន អោយដឹងថា អាជីវករ. ជាច្រើននាក់ មកពី បណ្តា ខេត្ត ផ្សេងៗ កាលពី ថ្ងៃទី ៧ខែឧសភា បាន នាំគ្នា តវ៉ាបិទច្រកទ្វារព្រំដែនដូង.!ដោយពួកគាត់បានចោទប្រកាន់ថា មេគយប្រចាំច្រកទ្វេភាគី ដាក់ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិល គៀបសង្កត់ ប្រមូលលុយពីពួកគាត់ថ្លៃជាងមុន ធ្វើអោយពួកគាត់ជួបការលំបាក រកស៊ីបង់លុយអោយតែ ក្រុមគយ ។
សូមបញ្ជាក់ថា លោក ឆេង សា វិន មេគយប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង ដាក់ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិល ប្រមូលលុយពីក្រុមឈ្មួញ យ៉ាង រលូនពិសេស ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ដែលឈ្មួញ ធំៗ. ដឹក ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ ទាំងថ្ងៃយ៉ាងពេញបន្ទុក ។ចំណែក ឯក្រុមអាជីវករ តូចតាច រកស៊ី ចិញ្ចឹម ក្រពះតិចតួច ត្រូវបាន ដៃជើង កូនចៅ លោក ឆេង សាវិន មេគយច្រកទ្វេភាគីព្រំដែនតំបន់ដូង តម្រូវអោយពួកគាត់បង់ថ្លៃ លើសមុន. ដោយយកលេស ប្រមូលពន្ធ ជូន ធ្វើអោយពួកគាត់ជួបការលំបាក់។ តាមសេចក្តីរាយការណ៏ បានដឹងថា កាលពី ពេលថ្មី ៗកន្លងមកនេះ ក្រុមអាជីវករដឹក ទំនិញ តិចតូច ឆ្លង យកមក លក់ នៅ ស្រុកខ្មែរ. ត្រូវបាន ក្រុមគយ គៀប សង្កត់យកលុយ ពួកគាត់ តាមអំពើចិត្ត ។ដោយសារហេតុនេះ ហើយទើប ពួកគាត់នាំគ្នា ទៅតវ៉ា សុំអោយ ក្រុមលោកគយ ជួយ សម្របសម្រួល យក តម្លៃដូចដើម។
អាជីវករអះអាងថា លោក ឆេង សាវិន មេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង បានដាក់ពង្រាយមន្ត្រីគយ និងជនស៊ីវិល ដើម្បីប្រមូលលុយពីក្រុមឈ្មួញ ដោយបង្ខំឱ្យបង់ថ្លៃលើសពីសព្វមួយដង។ទើបធ្វើអោយ ក្រុមអាជីវករបានធ្វើការតវ៉ា និងបិទផ្លូវដើម្បីសម្តែងការមិនពេញចិត្តចំពោះការគាបសង្កត់នេះ។មិនតែប៉ុណ្ណោះ ពួកគាត់បាន ចោទប្រកាន់ថា មេគយនៅទីនោះបើកដៃឱ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ ប៉ុន្តែគាបសង្កត់លើអាជីវករតូចតាច។
មុខទំនិញដែលតម្រូវឲ្យប្រជាពលរដ្ឋបង់ពន្ធតម្លៃដូចតទៅ:(ចំនួនក្នុង១តោន)
១/គ្រឿងជ័រ១៧០០០០០រៀល
២/តុអ៊ីណុក ៥២០០០០០រៀល
៣/អំបូស ៥០០០០០រៀល
៤/ធុងទឹក១៧០០០០០រៀល
៥/កៅអី ៣៦០០០០០រៀល
៦/ផ្លែដូងមួយឡានកូរ៉េ ២៥០០០០រៀល
៧/ទឹកត្រី ៥០០០០០រៀល
៨/សំណាញ់ ៨០០០០០រៀល
៩/ជ័រ ១២០០០០០រៀល
១០/ទ្រុងមាន់៦០០០០០រៀល
១១/បាវច្រកស្រូវអង្ករ ៦០០០០០រៀល។
ប្រភពពីអាជីវករនិងឈ្មួញតូចតាចបានត្អូញត្អែរថា សព្វថ្ងៃ ពួកគាត់រកសុីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រក ព្រំដែនតំបន់ដូង ឆ្ពោះទៅចែកចាយនៅទីផ្សារក្នុងខេត្តត្បូងឃ្មុំត្រូវចំណាយលុយអស់ ១លាន៤៥មុឺនរៀល ទើបដឹកទំនិញដល់គោលដៅ។
ពួកគាត់បន្តថា ការតម្លើង ថ្លៃសេវ៉ា របស់ ក្រុមគយ និងជនស៊ីវិល ធ្វើអោយពួកគាត់ជួបការលំបាក សល់កម្រៃតិចតួចប៉ុណ្ណោះព្រោះតែមន្រ្តីសមត្ថកិច្ចប្រចាំច្រកមានច្រើននិងសមត្ថកិច្ចនៅតាមដងផ្លូវក៍មានច្រើនជាពិសេសគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង។ ដោយ គ្មានក្រុមឈ្មួញ និងអាជីវករណាហ៊ានតវ៉ាជាមួយ លោក ឆេង សាវិន នោះឡើយ ព្រោះលោក ឆេង សាវិន តែងតែប្រើឈ្មោះ មេគយ ធំៗ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា ដើម្បីបិទបាំងនូវភាពមិនប្រក្រតីពុករលួយរបស់ខ្លួន។
ប្រភពដដែល បន្តថា បច្ចុប្បន្ននេះក្រុមឈ្មួញ និងអាជីវករ នៅតែបន្តធ្វើសកម្មភាពនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វេភាគីព្រំដែនតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដដែលរីឯលោក ឆេង សាវិន មេគយច្រកទ្វេភាគីព្រំដែនតំបន់ដូង មិនត្រួតពិនិត្យអ្វីទាំងអស់(ពោលគឺបង់លុយលើតុ ក្រោមតុជាការស្រេច)។
បេីតាមប្រភពពីមន្ត្រីសមត្ថកិច្ចផ្សេងប្រចាំនៅច្រកទ្វេភាគីព្រំដែនតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងទៀតថា សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វេភាគីព្រំដែនតំបន់ដូង កើតឡើងយ៉ាងពេញបន្ទុកចំណែកលោកគយច្រករក្សាភាពស្ងៀមស្ងាត់។ករណី នេះ សង្ឈឹមថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោក គុណ ញឹម អគ្គនាយកគយនឹងរដ្ឋាករ ជួយពិនិត្យ មើល ផង លើកករណី ខាងលើនេះ ។ ពាក់ពន្ធ័និងបញ្ហា ខាងលើអង្គភាព យើង មិនអាច សុំការបកស្រាយពី លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង បានទេដោយសារ គ្មានប្រភពទំនាក់ទំនង ៕

