ទីតាំងលួចបេីកល្បែងស៊ីសង ជល់មាន់ដីយ៉ាងអាណាធិបតេយ្យ ក្នុងសង្កាត់សំរោងក្រោម អាជ្ញាធរមូលដ្ឋានដាក់នៅស្ងៀមស្ងាត់.?
…………………..,………………………………………….. ភ្នំពេញ@.ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភ និងសុំអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងមានវិធានការក្តៅ ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទ «ជល់មាន់ដី» មួយកន្លែង ដែលកំពុងតែបើកដំណើរការលេងយ៉ាងកគ្រឹកកគ្រេង ដោយមិនខ្វល់ពីការបង្រ្កាប ឬគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនោះឡើយ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា ទីតាំងល្បែងជល់មាន់ដីខាងលើនេះ ស្ថិតនៅក្នុង ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយតែងតែមានក្រុមអ្នកញៀនល្បែង ជិះម៉ូតូ និងរថយន្តមកប្រមូលផ្តុំគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលថ្ងៃត្រង់ និងចុងសប្តាហ៍។ ការប្រមូលផ្តុំលេងល្បែងនេះ មិនត្រឹមតែបង្កើតឱ្យមានសំឡេងស្រែកហ៊ោរកញ្ជ្រៀវរំខានដល់ការរស់នៅរបស់ពលរដ្ឋជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានការភ័យខ្លាចចំពោះបញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋានទៀតផង។ ប្រជាពលរដ្ឋបានបន្តទៀតថា ការបណ្តែតបណ្តោយឱ្យមានល្បែងស៊ីសងជល់មាន់បើកលេងដោយសេរីបែបនេះ…
