ទីតាំងល្បែងសុីសង ជល់មាន់តាមអនឡាញ និង ឡូតូ មួយកន្លែង ខាងលេី នៅតែបន្តបេីកលេងបានដោយរលូន ក្នុងតារាងបាល់ទះ មានយីហោ ហៃ H&H ក្នុងបុរី ឡាយគង់ បានជាដដែលៗ ក្រោយពីមានការផ្អាកត្រឹមតែមួយចម្អិនកំពឹសតែប៉ុណ្ណោះ .!

ភ្នំពេញ ÷ យោងតាមប្រភព រាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលេី បានបង្កេីបដល់បណ្តាញសារព័ត៌មានយេីងខ្ញុំថា មានការបេីកលេងនៅល្បែងសុីសងគ្រប់ប្រភេទ លេងតាមប្រព័ន្ធអនទ្បាញ មានមាន់ជល់តាមអនឡាញ និង ឡូតូ ជាដេីម ដែលកំពុងតែបេីកដំណេីរការបានដោយសេរី បានយ៉ាងអាណាធិបតេយ្យថែមទៀតផង និងបង្ករភាពអសន្តិសុខសង្គម ដោយទីតាំងខាងលេីមិនខ្វល់ ពីសំណាញ់ផ្លូវច្បាប់របស់អាជ្ញាធរ អ្វីបន្តិចនោះទេ តែដោយទ្បែកទីតាំងខាងលេី ក្រោយពីមានការផ្សាយរិះគន់ ក៏ត្រូវបានអាជ្ញាធរ ពាក់ព័ន្ធបានផ្អាកមួយរយៈពេលខ្លីតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះទីតាំងខាងលេី បានបេីកលេងវិញបានជាដដែលៗ ដោយប្រភពបានរិះគន់ថា ចុះហេតុអ្វីបានទីតាំងមួយនេះនៅមិនខ្លាចញញេីត និងចំណាត់ការរបស់កងកម្លាំង ឬសមត្ថកិច្ចមូលដ្ឋានអ្វីបន្តិចសោះ ឬក៏ជាការដោះដូរអ្វីមួយទេដឹងទេីបបានជា មានបេីកលេងដំណេីរការបានដោយរលូនបានយ៉ាងដូច្នេះ ដែលមានទីតាំង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តទៀតថា.! ល្បែងជល់មាន់លេងតាមអនឡាញ និងឡូតូ  មួយកន្លែង ខាងលេីក្នុងទឹកដី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ) បើកលេងជារៀងរាល់ថ្ងៃមិនមានកងកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ ឬចុះបង្ក្រាបនៅឡេីយនោះទេ ដែលជាឬស គល់ នៃបទល្មើសចោរកម្ម លួចឆក់ប្លន់ និងអំពេីហឹង្សាជាដេីម ។

ដោយក្តីបារម្ភ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេសផងនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងការសំណូមពរដល់ មន្ត្រីពាក់ព័ន្ធ ក្នុងមូលដ្ឋាន ខណ្ឌដង្កោ សូមមេត្តាមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំង លួចលាក់បេីកល្បែងសុីសងខាងលេីក្នុងមូលដ្ឋាននេះផងទាន.!។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយសូមអរគុណ.!

ដោយ ប៊ុន ណ្ណារី

Leave a Reply

Your email address will not be published. Required fields are marked *