ទីតាំងលួចលាក់កត់ឆ្នោតវៀតណាម មួយកន្លែងកំពុងបេីកលេងដំណេីរការបានដោយរលូន ក្នុងភូមិសាស្ត្រ ផ្សារ៧មករាសង្កាត់បឹងកក់២ ខណ្ឌទួលគោក អាជ្ញាធរពាក់ព័ន្ធហាក់គ្មានចំណាត់ការ.!

ភ្នំពេញ@.ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហាក់គ្មានប្រសិទ្ធភាពទេឬ .?ស្តីពីការរឹតបន្តឹង ជុំវិញករណីបេីកល្បែងសុីសង មិនអនុញ្ញាតអោយមានការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទទាំង ទ្បាយណាដែល ដែលកេីតមាន ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ ក្នុងរាជធានីភ្នំពេញ។
នេះបេីយោងតាមសេចក្តីរាយការណ៍ ពីបងប្អូន ប្រជាពលរដ្ឋបានសង្កតអោយឃេីញថា ពិតជាមានទីតាំងកត់ឆ្នោតវៀតណាម បច្ចុប្បន្នកំពុងធ្វេីចរាចរណ៍ពាសពេញ មូលដ្ឋាន ផ្សារ៧មករា នៅចំនុចផ្លូវ614 ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សង្ស័យមានការឃុបឃិតរៀបជាប្រពន្ធ័ទេដឹង ទេីបបានជាល្បែងស៊ីសងខាងលេី មានការបេីកលេងយ៉ាងអាណាធិបតេយ្យ ក្នុងផ្សារ៧មករា ខណ្ឌទួលគោក រាជធានីភ្នំពេញដោយបច្ចុប្បន្ន នៅទីតាំងខាងលេីកំពុងបន្តបេីកលេងដំណើរដោយរលូនហាក់គ្មានខ្វល់ចំណាត់ការផ្លូវច្បាប់ និងដោយមិនគោរពប្រសាសន៍របស់ថ្នាក់ដឹកនាំ ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹង លេីការបង្រ្កាបនូវល្បែងសុីសងគ្រប់ប្រភេទ កេីតក្នុងមូលដ្ឋាន ។

ពលរដ្ឋក៏ដូចជាមហាជនមានក្តីសង្ឃឹមយ៉ាងមុតមាំ និងរងចាំមេីល ចំណាត់ការក្តៅរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ។

បន្ទាប់ពីមានការ រឹតបន្តឹង ជុំករណីស្តីពីការលួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសផងនោះ ក៏មានការ សូមសំណូមពរដល់មន្ត្រីជំនាញ ពាក់ព័ន្ធ ក្នុងមូលដ្ឋាន ដល់ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និង លោក វរ:សេនីយ៍ឯក សុីម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបលេីបទល្មើសល្បែងសុីសងដែលមានការលួចលាក់បេីកល្បែងសុីសង ខាងលេីនេះផងទាន ។

បច្ចុប្បន្នទីតាំងដុសស្លែខាងលើ កំពុងតែសប្បាយចិត្ត និងបេីក លេងដដែលបានដោយសេរី ហាក់គ្មានខ្វល់ ពីចំណាត់ការរបស់អាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន មិនមានគ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយ និងមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក

លោក វរ:សេនីយ៍ឯក សុីម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក

Leave a Reply

Your email address will not be published. Required fields are marked *