ទីតាំងល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ និង ឆ្នោតឡូតូមួយកន្លែង ក្នុងតារាងបាល់ទះ “ហៃ H&H បុរី ឡាយគង់” កំពុងតែបេីកដំណេីរការ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ កំពុងបង្ករការរំខាន.!

ភ្នំពេញ @.យោងតាមប្រភព:ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងល្បែង(មាន់ជល់អនឡាញ និង ឡូតូ)ខុសច្បាប់ មួយកន្លែងនៅ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កៀងគរក្រុមអ្នកញៀនល្បែង ក្មេងចាស់ អោយចូលលេងយ៉ាងរលូន តែលោក ជឹម សុីថា អធិការនគរបាល ខណ្ឌដង្កោ និងអ្នកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោ នៅសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះបង្រ្កាបនោះទេ! តើមានហេតុអ្វីទៅ ទានស្រី?

ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែង(មាន់ជល់អនឡាញ និងឡូតូ)ខុសច្បាប់ មួយកន្លែងក្នុងទឹកដី សង្កាត់ដង្កោ ខណ្ឌដង្កោ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡេីយ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងមួយនេះ សង្ស័យប្រហែលជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៍មិនដឹងជាមួយគ្នានេះ ម្ចាស់ទីតាំងល្បែង(មាន់ជល់អនឡាញ និងឡូតូ )ខុសច្បាប់ ដែលមានទីតាំងខាងលើ បានធ្វើអោយពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ជាហេតុ!ធ្វើពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(មាន់ជល់អនឡាញ និងឡូតូ )ខុសច្បាប់ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន.!។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

ដោយ ប៊ុនណ្ណារី ជោគជ័យ

Leave a Reply

Your email address will not be published. Required fields are marked *