ពលរដ្ឋស្មេីដល់អាជ្ញាធរ មូលដ្ឋានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ លួចបេីកមាន់ជល់តាមទូរទស្សន៍អនទ្បាញ កំពុងធ្វេីចរាចរណ៍ យ៉ាណាធិបតេយ្យ ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង.!

ខេត្តបាត់ដំបង@.ប្រជាពលរដ្ឋបានបញ្ជាក់ថាអាជ្ញាធរក្នុងមូលដ្ឋាន ឃុំមោង ស្រុកមោងឬស្សី.នៅមិនគោរពប្រសាសន៍របស់ថ្នាក់ដឹកនាំនោះទេ ដោយស្តីពីការរឹតបន្តឹងជុំវិញករណី លេីការទប់ស្កាត់បនល្បែងសុីសងស្តីពីការបិតទីតាំងមិនអនុញ្ញាតមិនអោយកេីតមាន នូវការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទ ទាំងទ្បាយណា ដែលនៅតែបន្តបេីកជាដដែលៗនោះ ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ របស់ខ្លួន តែមិននៅព្រមគោរពតាមបទបញ្ជានិងអនុវត្តតាមប្រសាសន៍របស់ថ្នាក់ដឹកនាំនោះទ្បេីយនៅតែបណ្តែតបណ្តោយអោយមាន នៅតាមបណ្តាលឃុំស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ជាពិសេសផងនោះនៅ ក្នុងភូមិតាតុក២ តែគេហៅប៉ារែតឃុំមោង ស្រុកមោងឬស្សី  ខេត្តបាត់ដំបង ។ ដោយអាជ្ញាធរពាក់ព័ន្ធមួយចំនួន ហាក់នៅព្រងើយកន្តេីយ និងគ្មានវិធានការបង្រ្កាបនៅទ្បេីយនោះទេ ដោយបច្ចុប្បន្ននេះនៅតែបន្តបេីកភ្លេីងខៀវ ជាដដែលអោយឈ្មួញទុច្ចរិត នៅតែបន្តបេីកបានជាធម្មតាទៅវិញ។

តែដោយទ្បែក អាជ្ញាធរពាក់ព័ន្ធ ស្រុកមោងឫស្សី លោកអភិបាលស្រុក និងលោកវរ:សេនីយ៍ឯក ស គឹមទ្បុង អធិការនគរបាលស្រុកមោងឫស្សី ដែលជាមន្រ្តីមូលដ្ឋាន គួរមេីលរំលង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អសមត្ថភាព ក្នុងការចុះបង្រ្កាបនិងគ្មានវិធានការ ទប់ស្កាត់លេីទីតាំងបេីកល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនទ្បាញឆ្នោតទ្បូតូ ខាងលេីនៅទ្បេីយនោះទេ ។ដែលមានទីតាំងស្ថិតនៅក្នុង ភូមិតាតុក២ តែគេហៅប៉ារែតឃុំមោង ស្រុកមោងឬស្សី  ខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធ ហាក់ព្រងើយកន្តេីយ គ្មានវិធានការបង្រ្កាបនៅទ្បេីងនោះទេ ។

អង្គភាពសារព័ត៌មាន យេីងខ្ញុំបាទទួលសារពីប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទៅបានដាក់ស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជា សមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំ និងរងចាំមេីល ចំណាត់ការក្តៅរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង លោក ស្នងការនគរបាល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មន្ត្រីពាក់ព័ន្ធក្រោយបន្ទាប់ពីមានការរឹតបន្តឹង ជុំវិញករណីស្តីពីការ បង្ក្រាបនូវល្បែងសុីសងគ្រប់ប្រភេទទាំងនោះដែលកេីតមានក្នុងភូមិសាស្ត្ររបស់ខ្លួន ។

បច្ចុប្បន្នទីតាំងខាងលេីនៅតែបន្តបេីកលេងដដែលៗ នៅក្នុងភូមិតាតុក២ តែគេហៅប៉ារែតឃុំមោង ស្រុកមោងឬស្សី  ខេត្តបាត់ដំបង កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

ដោយ ប៊ុន ណ្ណារី

ឯកឧត្តម សុខ លូ អភិបាលនៃគណៈខេត្តបាត់ដំបង

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

លោកវរ:សេនីយ៍ឯក ស គឹមទ្បុង អធិការនគរបាលស្រុកមោងឫស្សី

ទីតាំងលួចបេីកល្បែងសុីសង ក្នុងភូមិតាតុក2 តែគេហៅប៉ារែតឃុំមោង ស្រុកមោងឬស្សី  ខេត្តបាត់ដំបង

Leave a Reply

Your email address will not be published. Required fields are marked *