ទីតាំងល្បែងសុីសងមានគ្រប់ប្រភេទ ទ្រង់ទ្រាយធំ កំពុងសង្ងំលួចលាក់បេីកលេងបានយ៉ាងស្ងៀមស្ងាត់ ហាក់បីដូចជា ជាឆ្នាំងបាយរបស់មន្ត្រីមូលដ្ឋាន ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ .!

ភ្នំពេញ@.ល្បែងសុីសងទ្រង់ទ្រាយធំមានគ្រប់ប្រភេទ លេងតាមប្រព័ន្ធអនទ្បាញ មាន់ជល់អនទ្បាញ ឆ្នោតទ្បូតូ និងបៀរការ៉ាត់និងល្បែងសុីសងគ្រប់ប្រភេទ មួយកន្លែង ដែលស្ថិតនៅម្តុំស្តាតចាស់ ជិតរង្វង់មូលគួចកាណុង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពបានបញ្ជាក់ថាអោយដឹងថា មានមនុស្សក្មេងចាស់ប្រុសស្រីនិងជនជាតិបរទេស ជាច្រើនតែងតែចេញចូលទៅលេងទាំងយប់ទាំងថ្ងៃជាញឹកញាប់ ដោយបង្ករភាពអាណាធិបតេយ្យជាទីបំផុត ដែលទីតាំងខាងលេី ហាក់បីដូចជាបេីកដំណេីរការបានយ៉ាងរលូន បានយ៉ាងស្ងៀមស្ងាត់ថែមទៀតផង ដោយមិនមានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធណាមួយទ្បេីយ និងមិនខ្លាចញញើតកងកម្លាំងសមត្ថកិច្ចឬសំណាញ់ផ្លូវច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ អ្វីបន្តិចសោះឡើយ។

ប្រជាពលរដ្ឋ ទទួចស្មេីដល់បណ្តាញសារព័ត៌មាន ក្នុងសង្គម ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ ដល់ថ្នាក់ដឹក ជាពិសេស ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ  ឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ។

និងស្នេីរដល់ លោក ជិន ប៊ុនធឿន អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងមន្ត្រីពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យនូវទីតាំងខាងលើនេះផងទាន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភាពអសន្តិសុខក្នុងសង្គមក្នុងមូលដ្ឋាន ភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយរិះគន់ក្នុងន័យស្ថាបនា និងកែធ្វេីការតម្រូវរាល់ការចុះផ្សាយព័ត៌មានជុំវិញករណីខាងលើ និងរង់ចាំការឆ្លើយតន បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសូមអរគុណ ។

ដោយ ជោគជ័យ ប៊ុនណ្ណារី

Leave a Reply

Your email address will not be published. Required fields are marked *