តាកែវ @.ប្រភពពីឈ្មួញតូចតាច បានបញ្ជាក់ថា លោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិភ្នំដិន ឃុបឃិតឲ្យឈ្មួញ ឈ្មោះ ឯម សារឿន ដឹកជញ្ជួនស៊ុតមាន់ ស៊ុតទា ខុសច្បាប់ មិនមានការត្រួតពិនិត្យពីមន្រ្តីជំនាញ បសុសត្វត្រឹមត្រូវនោះទេ ឈ្មួញរូបនេះបង់តែលុយ គឺចូលដោយរលូន មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋឡើយ។
អាជីវករនិងពួកឈ្មួញ អ្នករកសីដឹកជញ្ជួនទំនិញឆ្លងកាត់ច្រកព្រំដែនភ្នំដិន បានឲ្យដឹងទៀតថា លោក ឈួន សុវណ្ណនរា ដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនសុីវិលអោយប្រមូលលុយពីឈ្មួញតូចធំនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ ទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក ហើយគ្មានឈ្មួញណាហ៊ានរំលងលោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍រូបនេះបានឡើយ។អាជីវករនិងឈ្មួញបានត្អូញត្អែថា ពួកគាត់បង់លុយតាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទើបដឹកជញ្ជូនទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានដោយរលូនហើយគ្មានឈ្មួញ ណាហ៊ានតវ៉ាជាមួយលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវទេីបកាន់តំណែង។
បើតាមប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានបង្ហើបឲ្យដឹងថា សកម្មភាពភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀត ណាមចូលមកប្រទេសខ្មែយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកធ្វើមានបានយ៉ាងសុខស្រួល។ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់លុយលើតុ ក្រោមតុ តាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនភ្នំដិនទេនោះ គឺឈ្មួញនិងអាជីវករមិនអាចដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានឡើយ ហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោកនាយប៉ុស្តិ៍ បានឡើយ។
ប្រភពបន្តថាលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីភ្លាមសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយទៅយ៉ាងរលូន ដោយ សារមានការឃុបឃិតគ្នាជាប្រព័ន្ធ សមត្ថកិច្ចគយ សមត្ថកិច្ចជា ច្រើនស្ថាបន ជាពិសេស នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបអំពើពុក រលួយនេះតែម្តង។
ប្រភពដែលស្និទ្ធនឹងលោកវរសេនីយ៍ ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហើបអោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរ បាល ច្រកភ្នំដិនមួយនេះហ៊ានប្រើតួនាទី និងអំណាច បើកដៃអោយឈ្មួញនាំទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។
ហេតុនេះសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវនិងលោក វុី សំណាង អភិបាលខេត្តតាកែវ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវនូវភាពមិនប្រក្រតីរបៀបពុករលួយរបស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ត្រូវបានមហាជនលាតត្រដាង។ដោយសារអាងខ្នងបង្អែករឹងមាំទើបលោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន មិនញញើតអ្វីទាំងអស់ក្នុងការប្រព្រឹត្តរបៀបអំពើពុករលួយ៕

